ភ្នំបូកគោ

មានទីតាំងស្ថិតនៅឧបទ្វីបឥណ្ឌូចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានកម្ពស់ 1.075 ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។  ភ្នំបូកគោមានខ្យល់អាកាសបរិសុទ្ធនិងអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ។
ភ្នំបូកគោមានងាយធ្វើដំណើរ 45 គីឡូម៉ែត្រ ពីក្រុងកំពតនិង 170 គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ភ្នំបូកគោ ជាគោលដៅអេកូទេសចរណ៍ដ៏ស្រស់ស្អាត និងសម្បូរទៅដោយរុក្ខជាតិ សត្វព្រៃ និងធនធានធម្មជាតិ។  ភ្នំនេះ ផ្តល់ជូននូវទេសភាពដ៏សែនមនោរម្យ ជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យនៃខេត្តកំពត អមជាមួយផ្ទៃសមុទ្រដ៏ខៀវស្រងាត់ និងព្រៃព្រឹក្សាពណ៌បៃតងដ៏ស្រស់ត្រកាល។


រោងចក្រផលិតទឹក

រោងចក្រផលិតទឹកត្រូវបានសាងសង់នៅលើភ្នំបូកគោ ដោយប្រើប្រាស់នូវខ្សែចង្វាក់ផលិតកម្មទំនើប និងបច្ចេកវិទ្យាខ្ពស់បំផុត។ ខែ្សចង្វាក់ផលិតកម្ម​នេះ ផលិតទឹកពិសាមានចំណុះ 330 មីលីលីត្រ, 500 មីលីលីត្រ, 1500 មីលីលីត្រ, 20 លីត្រនិងមានសមត្ថភាពផលិត 6,000 ​ដបក្នុងមួយម៉ោង។