ទំព័រដើម
ផលិតផល
ទឹកពិសាឋានសួគ៌បូកគោ
ប្រព័ន្ធចម្រោះទឹក
រោងចក្រ ផលិតទឹក និងភូមិសាស្រ្ត
ទំនួលខុសត្រូវសង្គម
សំណួរនិងចម្លើយ
Khmer
English
Khmer
សំណួរនិងចម្លើយ
Q1:
តើទឹកពិសាឋានសួគ៌ បូកគោមានប្រភពមកពីណា?
ទឹកពិសាឋានសួគ៌បូកគោមានប្រភពទឹកមកពីលើកំពូលភ្នំបូកគោដែលស្ថិតនៅរយៈកម្ពស់១០៧៥ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។
Q2:
តើទឹកពិសាឋានសួគ៌ បូកគោត្រូវបានផលិតដូចម្តេច?
ទឹកពិសាឋានសួគ៌ បូកគោបានឆ្លងកាត់នូវប្រព័ន្ធចម្រោះដោយបច្ចេកវិទ្យា RO និងសម្លាប់មេរោគដោយ UV និងOzone ដើម្បីផលិតទៅជាទឹកពិសាដែលមានគុណភាពខ្ពស់។
Q3:
តើអ្វីទៅដែលធ្វើឱ្យទឹកពិសាឋានសួគ៌ បូកគោជាទឹកពិសាដែលមានគុណភាពខ្ពស់?
គ្រប់ជំហាននៃការផលិតត្រូវបានដំណើរការដោយយ៉ាងល្អនិងមានការយកចិត្តទុកដាក់ខ្ពស់បំផុតតាមការតម្រូវការនៃស្តង់ដារកម្ពុជា CS 009:2005 សម្រាប់ទឹកពិសាប្រកបដោយអនាម័យនិងគុណភាពខ្ពស់។
Q4:
តើទឹកពិសាឋានសួគ៌បូកគោមានទំហំដបអ្វីខ្លះ?
ការវេចខ្ចប់នៃដបទឹកពិសាឋានសួគ៌បូកគោមានចំណុះ330 មីលីលីត្រ 500 មីលីលីត្រ 1.5លីត្រ និង 20 លីត្រ។
Q5:
តើទឹកពិសាឋានសួគ៌ បូកគោមានកម្រិតPH ប៉ុន្មាន?
មានកម្រិតPHស្មើនឹង 8 PH លើសពី 7 ត្រូវបានគេទទួលស្គាល់ថាជាទឹក អាល់កាលីន ដែលល្អសម្រាប់សុខភាពព្រោះវាអាចជួយក្នុងការបន្សាបជាតិអាស៊ីតនៅក្នុងខ្លួនយើង។
Q6:
តើដបទឹកពិសាឋានសួគ៌ បូកគោជាប្រភេទដបដែលអាចប្រើប្រាស់ឡើងវិញមែនទេ?
មិនមែនជាប្រភេទដបដែលអាចប្រើប្រាស់ឡើងវិញទេ។
Q7:
តើទឹកពិសាឋានសួគ៌ បូកគោមានដបកែវដែរឬទេ?
ទឹកពិសាឋានសួគ៌ បូកគោមិនមានដបកែវទេ។ ដបទឹករបស់យើងទាំងអស់គឺត្រូវបានផលិតដោយដបបា្លស្ទិចដែលមានគុណភាពខ្ពស់។
Q8:
តើខ្ញុំអាចទិញទឹកពិសាឋានសួគ៌បូកគោដោយផ្ទាល់ពីក្រុមហ៊ុនដែរឬទេ?
ទឹកពិសាឋានសួគ៌បូកគោអាចទិញពីក្រុមហ៊ុនដោយផ្ទាល់សម្រាប់ការប្រើប្រាស់ក្នុង ការិយាល័យ គេហដ្ឋាន ឬហាងលក់ទំនិញរបស់លោកអ្នក។ លោកអ្នកអាចធ្វើការទំនាក់ទំនងជាមួយក្រុមការងារផ្នែកលក់របស់យើងខ្ញុំបានតាមរយៈលេខ +855 88 9494 652។
Q9:
តើខ្ញុំអាចទាក់ទងអ្នកណាដើម្បីចែកចាយលក់?
លោកអ្នកអាចទាក់ទងតំណាងផ្នែកលក់របស់យើងខ្ញុំតាមរយៈលេខ +855 88 94 94 614។
Q10:
តើទឹកពិសាឋានសួគ៌ បូកគោមានសុពលភាពយូរប៉ុណ្ណា?
ទឹកពិសាឋានសួគ៌ បូកគោមានសុពលភាពរយ:ពេល2ឆ្នាំ។
Q11:
ហេតុអ្វីបានជាខ្ញុំគួរទទួលទានទឹកពិសាឋានសួគ៌បូកគោ?
ការរក្សាសំណើមក្នុងខ្លួនគឺមានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាព ព្រោះវាជួយរក្សាកម្រិតថាមពលរបស់លោកអ្នក បង្កើនសមត្ថភាពផ្លូវចិត្តនិងរាងកាយរបស់លោកអ្នក ជួយដល់ការរំលាយអាហារ បង្កើនសុខភាពស្បែកនិងសម្រស់របស់លោកអ្នក។