ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់នៅលើភ្នំបូកគោ ត្រូវបានរៀបចំជាប្រចាំឆ្នាំ ដោយសណ្ឋាគារ ឋានសួគ៌ សុខា ដែលជាព្រឹត្តិការណ៍កីឡាសប្បុរសធម៍ដ៏ធំជាងគេប្រចាំឆ្នាំ ។ ថវិកាទាំងអស់ដែលប្រមូលបាននឹងត្រូវបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានអត្ថន័យមួយក្នុងការលើកកម្ពស់សុខភាព ភាពសប្បាយរីករាយ និងសប្បុរសធម៌។
ក្នុងរយៈពេល 5 ឆ្នាំកន្លងមកនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់នៅលើភ្នំបូកគោបានប្រមូលថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
ក្រុមហ៊ុនទឹកពិសាឋានសួគ៌បូកគោខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌របស់សណ្ឋាគារ និងរមណីយដ្ឋានសុខា ក្នុងការចូលរួមជួយសហគមន៍និងការបរិច្ចាគ ដោយជួយឧបត្ថមសម្ភារៈប្រើប្រាស់ ម្ហូបអាហារ និងថវិកាដល់គ្រួសារក្រីក្រ និងចាស់ជរា។
ទឹកពិសាឋានសួគ៌ បូកគោបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសនៅក្នុងកសិដ្ឋានដាំបន្លែលើទឹកនិងលើដី ។
សណ្ឋាគារ និងរមណីយដ្ឋានសុខា និងទឹកពិសាឋានសួគ៌ បូកគោបានសាងសង់កសិដ្ឋានយ៉ាងហោចណាស់ 5 ហិកតា ដែលដាំបន្លែសរីរាង្គ 52 ប្រភេទ សម្រាប់ផ្គត់ផ្គង់ទៅដល់សហគមន៍ និងជួយលើសស្ទុយជីវភាពរស់នៅយ៉ាងហោចណាស់ដល់ 70 គ្រួសារ។
ទឹកពិសាឋានសួគ៌បូកគោមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមឧបត្ថម្ភទឹកពិសាគុណភាពខ្ពស់ចំនួន ១០០ កេស ជូនមន្ទីរពេទ្យគន្ធបុប្ផា។ យើងខ្ញុំសូមកោតសរសើរចំពោះការខិតខំរបស់មន្ទីរពេទ្យ លើសេវាថែទាំសុខភាពកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការចែករំលែកជាការបង្ហាញនូវការយកចិត្តទុកដាក់។ ទឹកពិសាឋានសួគ៌បូកគោមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមឧបត្ថម្ភទឹកពិសាគុណភាពខ្ពស់ចំនួន ១០០ កេស ជូនមន្ទីរពេទ្យកុមារជាតិ។